ចូលលួចលុយលោកត្រូវបានប៉ូលីសចាប់ខ្លួន

ចូលលួចលុយ ព្រះសង្ឈ បាបកម្មតាមទាន់ ត្រូវនគរបាល ចាប់បានម្នាក់ រត់គេចខ្លួនម្នាក់

E-mail Print PDF
បាតដំបង៖ ចោរស្ទាវ២នាក់ នាំគ្នាជិះម៉ូតូ ម៉ាកឆាលី១គ្រឿង ចូលក្នុងវត្ដបាសែត បន្លំចូលលួចលុយព្រះចៅអធិការវត្ដ អស់មួយចំនួន កាលពីវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១ ស្ថិតនៅចំណុតវត្ដបាសែត ភូមិ-ឃុំវត្ដរកា ស្រុកសង្កែ លុះដល់ម៉ោង១៦និង២០នាទី ថ្ងៃដដែល ត្រូវនគរបាលចាប់បានម្នាក់ រត់គេចខ្លួនម្នាក់ តាមពាក្យបណ្ដឹងរបស់ព្រះចៅអធិការ រួចនាំយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងកាដ្ឋានរនគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមច្បាប់។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកសង្កែបានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមាន ឈ្មោះ លី ពិនដារ៉ា អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្ដលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង (ឃាត់ខ្លួន) ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ លក្ខណ៍ ភេទប្រុសអាយុ២៣ឆ្នាំ លួចបានហើយរត់គេចខ្លួនបាត់។ រីឯព្រះចៅអធិការវត្ដបាសែតមានព្រះនាម យ៉ាន់ អ៊ឹង ព្រះជន្មាយុ៥៤ព្រះវស្សា។
លោក ប៊ុត ប៊ុនធឿន បានបន្ដថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូម៉ាកឆាលី១គ្រឿង ចេញពីបាត់ដំបងសំដៅ​ទៅវត្ដបាសែត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ធ្វើជាដើរលេងក្នុងវត្ដ។ លុះដល់ម៉ោងកើតហេតុជនសង្ស័យទាំង២នាក់ ឃើញព្រះសង្ឈសឹងលក់ស្ងាត់ ក៏ឆ្លៀតឱកាសចូលលួចតែម្ដង។
ឈ្មោះ លក្ខណ៍ បានលបចូលទៅក្នុងកុដិលោក ដើម្បីលួចលុយខ្មែរអស់ចំនួន៣៥០.០០០រៀល លុយដុល្លារ១.១០០ដុល្លា ទូរស័ព្ទដៃម៉ាកសូនីចិន​១គ្រឿង និងឆាយ៉ា១សន្លឹក។ ចំណែកឈ្មោះ លី ពិនដារ៉ា ជាអ្នកចាំមើលផ្លូវ។ ក្រោយធ្វើសកម្មភាព ហើយជនសង្ស័យទាំង២នាក់ ជិះម៉ូតូគេចខ្លួនបាត់។ ភ្លាមៗនោះព្រះចៅអធិការវត្ដ បានតើនពីសឹងស្រាប់តែឃើញថង់យាម លោករប៉ាត់រប៉ាយពេញលើកុដិ ក៏ស្ទុះទៅមើល ស្រាប់តែឃើញមានបាត់លុយដុល្លារ ១.១០០ដុល្លារ លុយខ្មែរអស់ ៣៥០.០០០រៀល ទូរស័ព្ទដៃម៉ាកសូនីចិន១គ្រឿង និងឆាយ៉ា១សន្លឹក ។
ក្រោយមកលោកចៅអធិការវត្ដ បានមកប្ដឹងនគរបាលប៉ុស្ដិ៍ឃុំតាប៉ុនភ្លាមៗ។ ក្រោយនគរបាលទទួលពាក្យបណ្ដឹងហើយ នគរបាលប៉ុស្ដិ៍ បានធ្វើការស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ ដែលកំពុងឱ្យលោកស្រោចទឹក រួចនាំយកមកអធិការដ្ឋាននគរបាលស្រុកថ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ លី ពិនដារ៉ា បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបាននាំគ្នាចូលលួចលុយលោកក្នុងកុដិ ពិតប្រាកដមែន។ តែខ្លួនមិនបានដឹងថា បក្ខពួកម្នាក់ទៀតលួចបានស្អីខ្លះនោះទេ  ព្រោះខ្លួនជាអ្នកចាំមើលផ្លូវពេល លួចបានហើយឈ្មោះ លក្ខណ៍ នេះមិនបានប្រាប់ខ្លួនថា លួចបានអ្វីខ្លះទេ គ្រាន់តែបានបានឱ្យលុយខ្លួន ៥.០០០រៀល ដើម្បីឱ្យលោកស្រោចទឹកនិងទូរស័ព្ទដៃ១គ្រឿង ប៉ុណ្ណោះហើយក៏ជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ម៉ោង១៦.២០នាទីល្ងាច ស្រាប់តែឃើញមាននគរបាល មកចាប់ខ្លួននាំយកទៅអធិការដ្ឋាន នគរបាលស្រុកតែម្ដង។ ឯជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដតាមចាប់ខ្លួន យកមកដាក់ទោសឱ្យបាននៅពេលក្រោយ។
បច្ចុប្បន្នសមត្ថកិច្ច នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅស្នងការដ្ឋាន នគរបាល ខេត្ដនៅព្រឹក ថ្ងៃទី២១ ខែកក្កដានេះ ដើម្បីចាត់ការបន្ដតាមច្បាប់៕












Photo by DAP-NEWS

រឿងក្ដី កូនប្រសាប្រុស រួមដៃ ជាមួយ កូនស្រីបង្កើត ប្ដឹងដេញ ម្ដាយចេញ ពីផ្ទះ ជិតបាន សម្រេចហើយ
E-mail Print PDF
កណ្ដាល ៖ ដោយសារតែ លុយកាក់ ទ្រព្យសម្បត្ដិ និងចិត្ដចង់ឈ្នះចាញ់ បានធ្វើឱ្យកូន ប្រសារួមដៃគ្នាជាមួយកូនស្រីបង្កើត នាំគ្នា ប្ដឹងបណ្ដេញម្ដាយ និងបងប្អូន ចេញដើម្បីយក ផ្ទះនិងដីតាំងពីនៅជាកូននិងម្ដាយ រហូតដល់ តុលាការកាត់សម្រេច កាត់កាល់គ្នាចោល រហូតមកដល់ពេលនេះ មានរយៈពេល៤-៥ ឆ្នាំហើយ នៅមិន ទាន់បញ្ចប់នៅឡើយនោះ ទេ ហើយរឿងក្ដីខាងលើនេះក៏បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលពេញទីរួមខេត្ដកណ្ដាល អ្នក ស្រុកនាំគ្នាទល់ភ្នែកចាំមើលផងដែរ ថាតើ លទ្ធផល ឈ្នះចាញ់បានទៅខាងណា ខណៈគេ មើលឃើញថា ភាគីខាងម្ដាយហាក់ដូចជា ទន់ខ្សោយខាងផ្នែកថវិកា និងអំណាច ហើយ ភាគីអតីតកូនស្រីមានទាំងលុយ មាន ទាំង ឥទ្ធិពលនោះ។
ទីតាំងផ្ទះនិងដីដែលកូនប្រសានិងកូនស្រី បង្កើតរួមដៃគ្នាប្ដឹងដេញម្ដាយចេញ ដើម្បី យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មានទីតាំង ស្ថិតនៅភូមិ ឃុំ ក្រុងតាខ្មៅ ខេត្ដ កណ្ដាល។ ក្នុងនោះភាគីម្ដាយត្រូវបានគេស្គាល់ឈ្មោះ  ស៊ី សៃហុង អាយុ៧០ឆ្នាំ ចំណែកកូនប្រសា មានឈ្មោះ យ៉េ យ៉ុង មានមុខរបរជាមន្ដ្រី យោធា និងកូនស្រី បង្កើតឈ្មោះ ឡាយ ចាន់ថា។
តាមការរៀបរាប់របស់លោកយាយ ស៊ី សៃហុង ដែលធ្វើដំណើរមកដល់ស្នាក់ការ ដើមអម្ពិល បានរៀបរាប់ថា នៅថ្ងៃទី២០ ខែមករាឆ្នាំ១៩៩៤ លោកយាយ បានចំណាយ មាស ៧តម្លឹង ទិញដី និងផ្ទះ ដែលលោក យាយកំពុងរស់នៅសព្វថ្ងៃពីឈ្មោះ ស៊ីវ រ៉ុង ក្នុងនោះ ដោយសារលោកយាយមិនចេះ អក្សរ ក៏ពឹងកូនប្រសា ឈ្មោះ យ៉េ យ៉ុង ជូន ទៅនិងសរសេរលិខិតទិញ-លក់។ មិនតែ ប៉ុណ្ណោះផ្ទះមួយខ្នង ដែលទិញនេះគឺរស់នៅ ជុំគ្នាជាមួយកូនៗរួមទាំងកូនប្រសាផងដែរ មិនដែល មានបញ្ហាអ្វីនោះទេ។ ស្រាប់តែចូល ដល់ឆ្នាំ២០០៦-២០០៧ បែរជាកូនប្រសា ប្ដឹងទាមទារយកផ្ទះនេះ ដោយសំអាងថា ពេលទិញរូបគេពីរនាក់ប្ដីប្រពន្ធ គឺជាអ្នក ចេញលុយទៅវិញ មិនតែប៉ុណ្ណោះកូនប្រសា ថែមទាំងក្លែង លិខិតទិញ-លក់ផ្ទះខាងលើ រវាងរូបគេជាមួយនឹងឈ្មោះ ស៊ីវ រ៉ុង ចុះថ្ងៃ ទី១៥-១៦ឆ្នាំ ១៩៩៣ ថែមទៀតផង ដែល ក្រោយមក តុលាការក៏កាត់សម្រេចចោទ ប្រកាន់ឈ្មោះ យ៉េ យ៉ុង និងឈ្មោះ ស៊ីវ រ៉ុង ពីបទក្លែងបន្លំលិខិតទៀតផង។
ប៉ុន្ដែដោយ សារតែទឹកលុយនិងល្បិចកលកូនប្រសារបស់ លោកយាយ បានប្រើគ្រប់រូបភាពតាមផ្លូវ តុលាការយកឈ្នះលោកយាយគ្រប់ពេល វេលា រហូតដល់ តុលាការចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនកូនប្រសានិងឈ្មោះ ស៊ីវ រ៉ុង ក៏សមត្ថ កិច្ចមិនអាចចាប់បានដែរ។ ដូចជាករណី លោកយាយប្ដឹងទៅតុលាការ សុំកាត់កាល់ កូនស្រីនិងកូនប្រសាចោលជាដើម ពេលបើក សវនាការបែរជាតុលាការបញ្ចូលសំណុំរឿងកូនប្រសានិងកូនស្រី ប្ដឹងទាមទារផ្ទះនិងដី ទៅក្នុងសំណុំរឿងតែមួយ រួចហើយសម្រេច ឱ្យផ្ដាច់ទំនាក់ទំនងគ្នា តែដីនិងផ្ទះប្រគល់ទៅ ឱ្យកូនស្រីនិងកូនប្រសាជាដើម។
ឥឡូវរឿងក្ដីដ៏រសេមរសាមរវាងលោក យាយ ស៊ីវ សៃហុង ជាមួយនឹងឈ្មោះ យ៉េ យ៉ុង រួមនឹងឈ្មោះ ឡាយ ចាន់ថា ទាំង បណ្ដឹងព្រហ្មទណ្ឌ ទាំងបណ្ដឹងរដ្ឋប្បវេណី ឈានជិតចូលដល់ទីបញ្ចប់ហើយ ដោយកាល ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១កន្លងទៅនេះ តុលាការកំពូល បានកាត់ក្ដីក្នុងសំណុំរឿង ព្រហ្មទណ្ឌ ដោយឥតបង្វិល សំណុំរឿងដោយ  បែរជាសម្រេចឱ្យឈ្មោះ យ៉េ យ៉ុង និងស៊ីវ រ៉ុង រួចផុតពីបទចោទក្លែងលិខិតឯកជន ដែល ការសម្រេចនេះ គឺជាអំណោយផលសម្រាប់ ឱ្យតុលាការ ថ្នាក់ ក្រោមមានសិទ្ធិអនុវត្ដសាល ដីកាស្ថាពរក្នុងសំណុំរឿងរដ្ឋប្បវេណី ដែល កាត់សម្រេចប្រគល់ផ្ទះនិងដីទៅឱ្យឈ្មោះ យ៉េ យ៉ុង។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ គេឃើញលោក ស៊ិន វីរៈ ចៅ ក្រមអនុវត្ដបានចេញដីកាលេខ៦៩ បង្គាប់ឱ្យ ឈ្មោះ ចាន់ ទី ដែលជាកូនលោកយាយ ស៊ី សៃហុង ចូលខ្លួនដើម្បីទៅអនុវត្ដដីកា ដោយ បង្ខំទៅវិញ ដោយករណីនេះគេនៅមិនទាន់ ដឹង ថាតើឈ្មោះ ចាន់ ទី មាននៅក្នុងសំណុំ រឿងបណ្ដឹងដែរ ឬយ៉ាងណា នោះទេ?។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ដើម អម្ពិលមិនអាចធ្វើការទាក់ទងសុំការបក ស្រាយពីលោក យ៉េ យ៉ុង បានឡើយ តែរឿង ពិតដំណើរការយ៉ាងណានោះ គេនឹង រង់ចាំ មើលលទ្ធផល នៅថ្ងៃអនុវត្ដសាលដីកាជា បន្ដទៀត ថាតើរឿងក្ដីអតីតកូនស្រីបង្កើត និងកូនប្រសាប្ដឹងបណ្ដេញម្ដាយចេញពីផ្ទះ នេះទទួលបានជោគជ័យ ឬអត់?។
Photo by DAP-NEWS 

ភាពអាម៉ាស់ទាំង ៨ របស់ អាប់ភីស៊ីត និង គណបក្ស​ របស់លោក

E-mail Print PDF
១. ប្រើប្រាស់ រថក្រោះ និង កាំភ្លើង ដណ្តើមតំណែងជានាយករដ្ឋមន្ត្រី ។
២. អំឡុងពេលកាន់អំណាចរបស់លោក ប្រទេសថៃបាត់បង់ យន្តហោះចម្បាំង F16 ២គ្រឿង និង ឧទ្ធម្ភាគចក្រ ៣គ្រឿង ។
៣. បាត់បង់ជីវិតមនុស្ស ៩០នាក់ និង បង្ករបួសស្នាមដល់មនុស្ស ២០០០នាក់ទៀត នៅទីក្រុង បាងកក ។
៤. ការសម្លាប់រង្គាល និង បំផ្ទុះគ្រាប់បែកលើរថយន្ត កើតឡើងជារៀងរាល់ថ្ងៃនៅ ខេត្ត ភាគខាងត្បូង ។
៥. ស្លាប់ទាហានជាច្រើននាក់ នៅតំបន់ប្រាសាទព្រះវិហារ ។
៦. ភាពអាម៉ាស់ បាក់មុខមាត់ នៅឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និង តុលាការ យុត្តិធម៌ អន្តរជាតិ ទីក្រុងឡាអេ ។
៧. ភាពអាម៉ាស់ កើតឡើងក្នុងការបោះឆ្នោត នៅថ្ងៃទី០៣ ខែកក្កដា
៨. ភាពអាម៉ាស់ នៅប្រទេសអាល្លឺម៉ង់ ដោយយន្តហោះប៊ូអ៊ីងរបស់ រាជវង្សថៃ ត្រូវបានតុលាការ អាល្លឺម៉ង់ ចាប់ឃាត់ទុក ដោយសារតែរដ្ឋាភិបាលថៃ បានបោកប្រាស់ក្រុមហ៊ុន អាល្លឺម៉ង់។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS